Pages

Tuesday, October 11, 2016

ប្រទេសកម្ពុជាកំពុងរុងរឿង ?!?! 
By Sokha Ou-uun
(English version included below)


ទោះបីជាគ្មានការសិក្សារតាមក្បួនវិទ្យាសាស្ត្រក្ដី ក៏គេអាចសន្មតបានថា ប្រទេសកម្ពុជា ជាប្រទេសដឹកនាំដោយជនផ្ដាច់ការ ព្រោះមិនដែលមានរដ្ឋាភិបាលប្រជាធិបតេយ្យណា អាចឈ្នះឆ្នោតគ្រប់វេលារហូតដល់ជាង ៣០ឆ្នាំនោះទេ។ សូម្បីតែចិនឬយួនក៏គេផ្លាស់ប្ដូរក្បាលម៉ាស៊ិនគេ បួនឬប្រាំឆ្នាំម្ដងដែរ។ តែស្ដាយណាស់ ដោយមានខ្មែរមួយចំនួន មិនយល់រឿងនេះ ហើយថែមទាំងខិតខំនិយាយថា ប្រទេសខ្មែរមិនចាំបាច់មានការផ្លាស់ផ្ដូរអ្វីទេ ព្រោះយើងមានការសប្បាយរុងរឿងរួចហើយ។  ជាការពិតណាស់ ការសប្បាយរុងរឿងវាមានមែន នៅក្នុងរង្វង់ក្រុមគ្រួសារជនផ្ដាច់ការ ឬចំពោះជនចេញមុខសរសើរក្រុមផ្ដាច់ការ។ 

តើត្រឹមត្រូវទេ ដែលអ្នកខំស្រែកថា ការផ្លាស់ផ្ដូរអាចនាំចូលនៅសង្គ្រាម នៅពេលដែលក្រុមអ្នក ជាក្រុមតែមួយដែលមានអាវុធគ្រប់យ៉ាង? តើត្រឹមត្រូវទេ ដែលអ្នកខំស្រែកថាអ្នកឯទៀតមិនចេះដឹងដូចអ្នក នៅពេលដែលអ្នកជាអ្នកលួចជាតិ មានប្រាក់កាសហូរហៀរ និងសមត្ថភាពបញ្ជូនគ្រួសារអ្នកទៅរៀននៅទីណាក៏បាន? តើត្រឹមត្រូវទេ ដែលអ្នកខំស្រែកថាប្រទេសខ្មែររុងរឿងណាស់ ព្រោះអ្នកនិងក្រុមអ្នកមានគ្រប់សព្វ ទាំងលុយទាំងអំណាច អាចធ្វើអ្វីបានតាមអំពើរចិត្ត?តើត្រឹមត្រូវទេ ដែលអ្នកខំស្រែកថាអ្នកចង់បង្រួបបង្រួមជាតិ ហើយចង់ឱ្យគេឈប់ប្រើភាសារស្ដីបន្ទោសអ្នក នៅពេលដែលអ្នកនៅបន្តរប្រើហឹង្សារ និងឃាតកម្ម ទៅលើប្រជាជនដែលចង់បាន សិទ្ឋិសេរីភាព? 
------------------------------------------------------------------------------------
Cambodia is fine ?!?!
By Sokha Ou-Uun

Without doing or citing any scientific researches, I can say without reservation that Cambodia is ruled by a DICTATOR. 
Only dictator can manage to win every elections to last more than 30 years. Even China and Vietnam, they replace their leaderships every 4 or 5 years
Unfortunately, there are people who overlook this and try to justify that Cambodia is fine, and there is no need for any changes. Of course, people within the dictator circle are fine. Of course, they can smile, ... But should we use this as a yard stick to measure or to speak of Cambodia? I think not.
Please stop telling people that:

1.  They will bring war to the country while you are the ones with all the guns and the tanks;

2. They are not as educated while you have all the money and send your kids to study abroad; 

3. Cambodia is fine because you have everything (money and power to do whatever you please); 

4. You want national reconciliation and for people to stop verbally attacking you while you continue to physically attacking them. 

No comments:

Post a Comment